Wednesday, July 20, 2016

ទឹក​ផ្លែ​ឈ័​រ​រី អាចជួយ​ឲ្យ​គេង​លក់​ស្រួល​

​យោងតាម​ក្រុម​អ្នកស្រាវជ្រាវ​អន្តរជាតិ​មួយក្រុម បាន​បង្ហាញថា ការ​ញ៉ាំ​នូវ​ទឹក​ផ្លែ​ឈ័​រ​រី​ជាប្រចាំ នឹង​ជួយ​ឲ្យ​វដ្ដ​នៃ​ការ​គេង​របស់​មនុស្ស​ដំណើរការ​បានល្អ និង​បង្កើន​ការ​គេង​លក់​សម្រាប់​អ្នក​ដែល​កើត​ជំងឺ​គេង​មិន​លក់​។ ក្រុម​អ្នកជំនាញ​បាន​អះអាងថា ទឹក​ផ្លែ​ឈ័​រ​រី​អាចជួយ​ដល់​អ្នក​គេង


​មិន​លក់បាន គឺ​ដោយសារតែ​វា​មាន​ផ្សំ​ទៅដោយ​អ័រម៉ូន​ម៉េ​ឡា​តូ​នី​ន (Melatonin) ខ្ពស់​។​
​អ្នកស្រាវជ្រាវ​ម្នាក់ របស់​ក្រុម​ដែល​ស្រាវជ្រាវ​ពី​បញ្ហា​នេះ មកពី​សាកលវិទ្យាល័យ Northumbria បាន​ឲ្យ​ដឹងថា នៅពេលដែល​រាត្រីកាល​មកដល់ រាងកាយ​របស់​យើង​បាន​ផលិត​នូវ ម៉េ​ឡា​តូ​នី​ន ដើម្បី​ជាស​ញ្ញា​ប្រាប់ថា នេះ​គឺជា​ពេលដែល​ត្រូវ​ចូល​គេង​។ ទឹក​ផ្លែ​ឈ័​រ​រី បាន​បន្ថែម​នូវ​ម៉េ​ឡា​តូ​នី​ន ដូច្នេះ​វា​បាន​បង្កើន​សញ្ញា​នៃ​ការ​គេង​កាន់តែខ្លាំង​ថែមទៀត​។​
​ដោយសារតែ​វា​មាន​ប្រយោជន៍​បែបនេះហើយ ទើប​វា​ត្រូវបាន​គេ​ណែនាំ​ឲ្យ​ដល់​អ្នក​ដែល​កើត​ជំងឺ​កេង​មិន​លក់ ឬ​គេង​លក់​មិន​ស្កប់ស្កល់​។ គួរបញ្ជាក់​ផងដែរ​ថា ផ្លែ​ឈ័​រ​រី គឺ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ផ្លែឈើ​ដ៏​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាពជា ច្រើន ដោយ​វា​មិន​ត្រឹមតែ​អាច​កែខៃ​ការ​គេង​មិន​លក់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ក៏​ជា​ផ្លែឈើ​ដែល​អាច​កាត់បន្ថយ​ហា​នី​ភ័យ​នៃ​ជំងឺ​បេះដូង ជំងឺស្ដ្រូក និង​ជំងឺមហារីក​បាន​ទៀតផង​៕





ប្រភព : http://read.khmernews.today/article/44980

Thursday, July 7, 2016

តំបន់​ត្រពាំង​ឈូក ជង្រុក​បង្កើត​កូនចៅ​គ្រឿងញៀន


ថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង ១៩:៤២   (07-07-2016 19:42)រាជធានី​ភ្នំពេញ ៖ យុវជន​១១​នាក់​ត្រូវ​បាន​នគរបាល​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន ក្នុង​ប្រតិបត្តិការ ត្រួតពិនិត្យ​រដ្ឋបាល កាលពី​វេលា​ម៉ោង​១០​និង​៣០​ព្រឹក​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៦​នៅ​ក្នុង​តំបន់​ស្មុគស្មាញ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ការ​ត្រួតពិនិត្យ​រដ្ឋ​បាន​ឃាត់ខ្លួន​យុវជន​ញៀន​ថ្នាំ​នេះ​ដឹកនាំ​ដោយ​លោក គួ​ក សុខ​ហួរ  អធិការរង​នគរបាល​ខណ្ឌ សែន សុខ និង​ដោយ​មានការ​សម្របសម្រួល​ពី​លោក ងិ​ន ពេជ្រ ព្រះរាជ អា​ជ្ញ​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។លោក​អធិការ​ខណ្ឌ សែន សុខ បាន​ឲ្យ​ដឹង​ថា តំបន់​ត្រពាំង​ឈូក​ជាតំបន់​ស្មុគស្មាញ ត្រូវ​បាន​អាជ្ញាធរ​ក៏​ដូច​ជា​សមត្ថកិច្ច​នគរបាល​ខណ្ឌ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង ហើយ​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​ជា​ប្រចាំ​រៀង​រាល់​ស​ប្តា​ហ៍​។ ដោយ​មាន​បទបញ្ជា​ពី​លោក​អធិការ សមត្ថកិច្ច​របស់​លោក ក៏​បាន​ចុះ​មក​ត្រួតពិនិត្យ​រដ្ឋបាល​ដោយ​ឃាត់ខ្លួន​បាន​ក្រុម​យុវជន​ចំនួន​១១​នាក់  ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ប្រមូលផ្តុំ​គ្នា ប្រើប្រាស់​គ្រឿងញៀន​។នៅ​ក្នុង​ការ​ឃាត់ខ្លួន​នេះ​ដែរ​សមត្ថកិច្ច​ដកហូត​បាន​សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន និង​ម៉ូតូ​ចំនួន​២​គ្រឿង​។ ក្រុម​យុវជន​ទាំងនោះ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ សែន សុខ ដើម្បី​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​។ បញ្ជាក់​ថា តំបន់​ត្រពាំង​ឈូក ជា​សំណង់​មិន​រៀបរយ​ដែល​ជា​កន្លែង សម្រាប់​ជួញដូរ ផ្តល់​ទីតាំង​ឲ្យ​ក្រុម​អ្នក​ញៀន​ថ្នាំ បាន​នាំ​គ្នា​ទៅ​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​ពពាក់​ព​ពួន​ហើយ​សមត្ថកិច្ច​ចុះ​បង្ក្រាប​ជា​បន្តបន្ទាប់​៕https://lk-td.adnow.com/?c=login&a=confirm&email=nyny55266%40gmail.com&hash=a5aa6eb6a1acbc6f5a19e033777982eb
ប្រភព៖www.khmerhotn.blogspot.com

បើក​លឿន​​ តែ​ដេក​លក់​​មួយ​ភាំង​ មានអី!

៖ ដោយ៖វ៉ាន់ ប៊ុនធឿន   ថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង ១៦:១៧   (07-07-2016 16:17)ខេត្តស្វាយរៀង ៖​​ រថយន្ត​កា​មរី​បា​ឡែ​ន​មួយ​គ្រឿង ​អត់​ស្លាក​លេខបើក​​​ដោយ​បុរស​ម្នាក់​ ក៏​បាន​​បោះពួយ​ល្បឿនយ៉ាង​​លឿន​ពេញ​ទំហឹង ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១៣ ពី​ត្បូង​ទៅ​ជើង ស្រាប់តែ​មក​ដល់​ចំណុច​ការដ្ឋាន​ស៊ី​ណូ​​ហា​យ​ដ្រូ ក៏​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ហោះ​ផ្លោង​​ក្រឡាប់​រាប់​សិប​ត្រឡប់ ដូច​រឿងកុន​ចិន​ហុងកុង​ បណ្តាល​ឱ្យ​​រថយន្ត​រង​ការ​ខូចខាត​ស្ទើ​ទាំងស្រុង​ ។បន្ទាប់​មក ​គេ​ឃើញ​ជន​រង​គ្រោះ​ ដែល​ជា​អ្នកបើកបរ​លូន​ចេញពី​រថយន្ត​ប្រឡាក់​ផុ​ក​​ស្រ​ម៉ក  ​សំណាងល្អ​គ្រាន់តែ​របួស​រលាត់​ដៃ​ជើង​​បន្តិចបន្តួច​ប៉ុណ្ណោះ​ ដែល​គ្រោះថ្នាក់​ចរាចរណ៍​នេះ​​កើតឡើង​កាលពី​វេលា​ម៉ោង០​៥ ​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​០៦ ​កក្កដា​ ២០១៦​ស្ថិតនៅ​លើ​កំណាត់​ផ្លូវ​លេខ​១៣​ ត្រង់​ចំណុច​ខាង​មុខ​ការដ្ឋាន​សាងសង់​ផ្លូវ ​ក្រុម​ស៊ី​ណូ​ហា​យ​ដ្រូ​ (​ក្រុមហ៊ុន​ចិន​)​ ក្នុងភូមិ​ពភ្លា​សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ​។មូល​ហេតុ​ គឺ​អ្នក​បើក​បរ​​ក្នុង​ស្ថានភាព​ងងុយដេក​ ក៏ងោក​មួយភាំង​ ជើង​ជាន់​ហ្គែរ​ក​ប់ ធ្វើ​ឱ្យ​​រថយន្ត​ហោះ​ផ្លោង​ ចុះ​ពីលើ​ថ្នល់​ចុះ​វាល​ស្រែ​ក្រឡាប់​​តែ​ម្តង ​​។ ចំណែក​រថយន្ត​ត្រូវ​​​ក្រ​ពិត​ស្ទើរ​​មើល​​លែង​យល់ ។ រីឯ​អ្នក​បើកបរ​សំណាងល្អ​ គ្រាន់តែ​រលត់​ដៃ​ជើង ​បន្តិច​បន្តួច​​ប៉ុណ្ណោះ ។ទោះជា​យ៉ាងណា ហេតុ​ការ​ណ៍​ខាង​លើ​ មិន​​បង្ក​ឱ្យ​​អ្នក​ធ្វើ​ដំណើរណា​ម្នាក់ ​រងគ្រោះថ្នាក់​ឡើយ ​សមត្ថកិច្ច​បាន​ហៅ​រថយន្ត​ស្ទូច​យក​ទៅ​ដាក់​យានដ្ឋាន​ជួសជុល ។


បំរាមចេញហើយ! «​ស៊ី​បាន​ចេះ​តែ​ស៊ី​ទៅ​» និង​ «​ទាល់តែ​យូរ ​ទើប​ស៊ី​អូន​បាន​»

»

ដោយ ៖ សុខ វាសនា   ថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង ១៤:១៣   (07-07-2016 14:13)រាជធានីភ្នំពេញ​ ៖ ក្រសួង​ព័ត៌មាន​បាន​ចេញ​លិខិតផ្លូវការ​ណ៍​​មួយ ​ទៅ​កាន់​ម្ចាស់​ស្ថានីយ​វិទ្យុ​-​ទូរទស្សន៍​ទាំង​អស់ ត្រូវ​បញ្ឈប់​ការ​ចាក់​​ផ្សាយ​បទ​ចម្រៀង «ស៊ី​បាន​ចេះ​តែ​ស៊ី​ទៅ​» របស់​លោក​កែវ វាសនា និង​បទ «​ទាល់តែ​យូរ​ ទើប​ស៊ី​អូន​បាន​» របស់​កញ្ញា​ម៉ា​លី​ស ដែល​កំពុង​​ទទួល​រង​​ការ​​រិះគន់​​យ៉ាងខ្លាំង​ពីគ្រប់មជ្ឈដ្ឋាន ​។ក្រសួង​​ព័ត៌មានបាន​ចាត់​ទុកបទ​ចម្រៀង​ទាំង​២​បទ​​ខាងលើ គឺ​មាន​ផ​ល​ប៉ះពាល់​ខ្លាំង​ ដល់​តម្លៃ​វប្បធម៌​ជាតិ និង​មាន​​អត្ថន័យ​ប្រាស​ចាក​ពី​ក្រម​សីលធម៌​ខ្មែរ​ធ្ងន់ធ្ងរ ​។យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ព័ត៌មាន​បាន​ឱ្យ​ដឹងបទ​​ចម្រៀង​ទាំង​២ ​«​ស៊ី​បាន​ចេះ​ តែ​ស៊ី​ទៅ​» ​និង​«​ទាល់តែ​យូរ​ ទើប​ស៊ី​អូន​​បាន​» គឺ​មានការ​ប៉ះពាល់​ខ្លាំង​​ដល់​តម្លៃ​វប្ប​ធ​ម៌ជាតិ និង​មាន​អត្ថន័យ​ប្រាសចាក​ ពី​ក្រុម​សីលធម៌​ខ្មែរ​ធ្ងន់ធ្ងរ ​និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​កិត្តិយស និង​តម្លៃ​ស្ត្រី​ខ្មែរ​ថែម​ទៀត ។ដូច្នេះ ដើម្បី​ចៀសវាង​ការ​ទទួលលទ្ធផល​​អវិជ្ជមាន​ក្នុង​​សង្គម តាម​រយៈ​ការ​ផ្សា​ព្វ​ផ្សាយ​​បទ​ចម្រៀង​ទាំង​២​នេះ​ ក្រសួង​ព័ត៌មាន​ស្នើ  លោក លោកស្រី ម្ចាស់​ស្ថានីយ វិទ្យុ ទូរទស្សន៍​ទាំងអស់​ បញ្ឈប់​ការ​ចាក់​ផ្សាយ​បទ​ចម្រៀង​ទាំង​ពីរ​បទ​នេះ ​ចាប់តាំង​ពី​ថ្ងៃ​ជូន​ជូន​ដំណឹង​នេះ​តទៅ​ ។ ​មុន​នឹង​ចេញ​សេចក្តី​ប្រកាស​ជូនដំណឹង​របស់​ក្រសួង​ព័ត​មាន​នេះ​ តារាចម្រៀង​លោកកែវ វាសនា បាន​បង្ហោះ​សារ​ដល់​ប្រិ​យ​មិត្ត​គាំទ្រ ក្នុង​នោះ​បាន​ចាត់​ទុក​ការ​​រិះគន់​នោះ​ អាច​ជា​ចំណុច​វិជ្ជមាន និ​ងអ​វិជ្ជមាន​ ។ លោក​បាន​ស​សេរ​ថា «​មួយ​រយៈ​នេះ ​តាំងពី​ចេញ​​បទ​​ស្រី «ទាល់​តែ​យូរ ​ទើប​ស៊ី​​អូន​បាន​» ​​មក បទ​​ខ្ញុំ​មួយ​បទ ​ក៏​បាន​ល្បី​​​យ៉ាង​ខ្លាំង ។ អរគុណ​បងប្អូន​តាំង​អស់​ ដែល​បាន​​រិះ​​​គន់ ដើម្បី​ស្ថាបនា តែ​សូម​ចិត្ត​កុំ​រិះគន់​​បំបាក់​ទឹ​ក​ចិត្ត​​អ្ន​ក​ផលិត ព្រោះ​បើ​យើង​គ្រាន់​ត​តែ​ចាំ​ស្តាប់​ហើយ រិះគន់​នោះ​ គឺ​ស្រួល​ណាស់​ តែ​គ្នា​អ្នក​​ផលិត ​ដើម្បី​តម្រូវ​ចិត្ត​អ្នក​ស្តាប់ ​គឺ​ពិបាក​ខ្លាំង​ណាស់ គ្មាន​អ្នក​ណា​មិន​ធ្លាប់​ខុស​ទេ ខ្ញុំ​ម្នាក់ឯង ​ក៏​មិន​អាច​តម្រូវ​ចិត្ត​បងប្អូន​ទាំង​អស់​គ្នា​ដែ​រ តែ​ពួក​ខ្ញុំ​នឹង​ខឹត​ខំ​ផលិត Original song (​បទ​ថ្មី​) ឱ្យ​​បាន​ច្រើន ​ហើយ​ខ្ញុំ​សង្ឃឹមថា បងប្អូន​នឹង​ចេះ​ឲ្យ​តម្លៃ​បទ​ថ្មី ​។ដោ​យ​ឡែក​ តារាចម្រៀងម៉ា​លី​ស ក៏​បាន​ស​សេរ​សុំ​ទោស​ផង​ដែរ​​ថា ​«​សូម​អភ័យ​ដល់ fan និងពុក​ម៉ែ​បងប្អូន​ នៅ​ក្នុង​បណ្តាញ​សង្គម Facebook ទាំងអស់​គ្នា​ផង ​ហើយ​ក៏​អរគុណ​ដល់​ការ​រិះគន់​ ចំ​ពោះ​រូប​នាង​ខ្ញុំ​ដែរ​ បាន​បកស្រាយ​បទ​ចំរៀង កាលពី​ថ្ងៃ​ទី​៣​នៅ MyTv ដែល​ធ្វើឱ្យ​​មានការ​មិន​ពេញចិត្ត​នៅ​បទ​ចំរៀង​មួយ​នេះ តែ​នាង​ខ្ញុំ​ចង់​ប្រាប់​ថា នេះ​​គ្រាន់​​តែ​ជា​អត្ថន័យ​នៃ​បទ​ចំរៀង​ហើយ​ខ្ញុំ​ទទួលស្គាល់​ថា​ បទ​មួយ​នេះ​ជា​បទ​ចម្លង ​តែ​នាង​គ្រាន់តែ Cover តែ​ប៉ុ​ណ្នោះ​» 


ដោ»

ដោយ ៖ សុខ វាសនា   ថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង ១៤:១៣   (07-07-2016 14:13)រាជធានីភ្នំពេញ​ ៖ ក្រសួង​ព័ត៌មាន​បាន​ចេញ​លិខិតផ្លូវការ​ណ៍​​មួយ ​ទៅ​កាន់​ម្ចាស់​ស្ថានីយ​វិទ្យុ​-​ទូរទស្សន៍​ទាំង​អស់ ត្រូវ​បញ្ឈប់​ការ​ចាក់​​ផ្សាយ​បទ​ចម្រៀង «ស៊ី​បាន​ចេះ​តែ​ស៊ី​ទៅ​» របស់​លោក​កែវ វាសនា និង​បទ «​ទាល់តែ​យូរ​ ទើប​ស៊ី​អូន​បាន​» របស់​កញ្ញា​ម៉ា​លី​ស ដែល​កំពុង​​ទទួល​រង​​ការ​​រិះគន់​​យ៉ាងខ្លាំង​ពីគ្រប់មជ្ឈដ្ឋាន ​។ក្រសួង​​ព័ត៌មានបាន​ចាត់​ទុកបទ​ចម្រៀង​ទាំង​២​បទ​​ខាងលើ គឺ​មាន​ផ​ល​ប៉ះពាល់​ខ្លាំង​ ដល់​តម្លៃ​វប្បធម៌​ជាតិ និង​មាន​​អត្ថន័យ​ប្រាស​ចាក​ពី​ក្រម​សីលធម៌​ខ្មែរ​ធ្ងន់ធ្ងរ ​។យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ព័ត៌មាន​បាន​ឱ្យ​ដឹងបទ​​ចម្រៀង​ទាំង​២ ​«​ស៊ី​បាន​ចេះ​ តែ​ស៊ី​ទៅ​» ​និង​«​ទាល់តែ​យូរ​ ទើប​ស៊ី​អូន​​បាន​» គឺ​មានការ​ប៉ះពាល់​ខ្លាំង​​ដល់​តម្លៃ​វប្ប​ធ​ម៌ជាតិ និង​មាន​អត្ថន័យ​ប្រាសចាក​ ពី​ក្រុម​សីលធម៌​ខ្មែរ​ធ្ងន់ធ្ងរ ​និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​កិត្តិយស និង​តម្លៃ​ស្ត្រី​ខ្មែរ​ថែម​ទៀត ។ដូច្នេះ ដើម្បី​ចៀសវាង​ការ​ទទួលលទ្ធផល​​អវិជ្ជមាន​ក្នុង​​សង្គម តាម​រយៈ​ការ​ផ្សា​ព្វ​ផ្សាយ​​បទ​ចម្រៀង​ទាំង​២​នេះ​ ក្រសួង​ព័ត៌មាន​ស្នើ  លោក លោកស្រី ម្ចាស់​ស្ថានីយ វិទ្យុ ទូរទស្សន៍​ទាំងអស់​ បញ្ឈប់​ការ​ចាក់​ផ្សាយ​បទ​ចម្រៀង​ទាំង​ពីរ​បទ​នេះ ​ចាប់តាំង​ពី​ថ្ងៃ​ជូន​ជូន​ដំណឹង​នេះ​តទៅ​ ។ ​មុន​នឹង​ចេញ​សេចក្តី​ប្រកាស​ជូនដំណឹង​របស់​ក្រសួង​ព័ត​មាន​នេះ​ តារាចម្រៀង​លោកកែវ វាសនា បាន​បង្ហោះ​សារ​ដល់​ប្រិ​យ​មិត្ត​គាំទ្រ ក្នុង​នោះ​បាន​ចាត់​ទុក​ការ​​រិះគន់​នោះ​ អាច​ជា​ចំណុច​វិជ្ជមាន និ​ងអ​វិជ្ជមាន​ ។ លោក​បាន​ស​សេរ​ថា «​មួយ​រយៈ​នេះ ​តាំងពី​ចេញ​​បទ​​ស្រី «ទាល់​តែ​យូរ ​ទើប​ស៊ី​​អូន​បាន​» ​​មក បទ​​ខ្ញុំ​មួយ​បទ ​ក៏​បាន​ល្បី​​​យ៉ាង​ខ្លាំង ។ អរគុណ​បងប្អូន​តាំង​អស់​ ដែល​បាន​​រិះ​​​គន់ ដើម្បី​ស្ថាបនា តែ​សូម​ចិត្ត​កុំ​រិះគន់​​បំបាក់​ទឹ​ក​ចិត្ត​​អ្ន​ក​ផលិត ព្រោះ​បើ​យើង​គ្រាន់​ត​តែ​ចាំ​ស្តាប់​ហើយ រិះគន់​នោះ​ គឺ​ស្រួល​ណាស់​ តែ​គ្នា​អ្នក​​ផលិត ​ដើម្បី​តម្រូវ​ចិត្ត​អ្នក​ស្តាប់ ​គឺ​ពិបាក​ខ្លាំង​ណាស់ គ្មាន​អ្នក​ណា​មិន​ធ្លាប់​ខុស​ទេ ខ្ញុំ​ម្នាក់ឯង ​ក៏​មិន​អាច​តម្រូវ​ចិត្ត​បងប្អូន​ទាំង​អស់​គ្នា​ដែ​រ តែ​ពួក​ខ្ញុំ​នឹង​ខឹត​ខំ​ផលិត Original song (​បទ​ថ្មី​) ឱ្យ​​បាន​ច្រើន ​ហើយ​ខ្ញុំ​សង្ឃឹមថា បងប្អូន​នឹង​ចេះ​ឲ្យ​តម្លៃ​បទ​ថ្មី ​។ដោ​យ​ឡែក​ តារាចម្រៀងម៉ា​លី​ស ក៏​បាន​ស​សេរ​សុំ​ទោស​ផង​ដែរ​​ថា ​«​សូម​អភ័យ​ដល់ fan និងពុក​ម៉ែ​បងប្អូន​ នៅ​ក្នុង​បណ្តាញ​សង្គម Facebook ទាំងអស់​គ្នា​ផង ​ហើយ​ក៏​អរគុណ​ដល់​ការ​រិះគន់​ ចំ​ពោះ​រូប​នាង​ខ្ញុំ​ដែរ​ បាន​បកស្រាយ​បទ​ចំរៀង កាលពី​ថ្ងៃ​ទី​៣​នៅ MyTv ដែល​ធ្វើឱ្យ​​មានការ​មិន​ពេញចិត្ត​នៅ​បទ​ចំរៀង​មួយ​នេះ តែ​នាង​ខ្ញុំ​ចង់​ប្រាប់​ថា នេះ​​គ្រាន់​​តែ​ជា​អត្ថន័យ​នៃ​បទ​ចំរៀង​ហើយ​ខ្ញុំ​ទទួលស្គាល់​ថា​ បទ​មួយ​នេះ​ជា​បទ​ចម្លង ​តែ​នាង​គ្រាន់តែ Cover តែ​ប៉ុ​ណ្នោះ​»  ៖ សុខ វាសនា 
  ថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង ១៤:១៣   (07-07-2016 14:13) រាជធានីភ្នំពេញ​ ៖ ក្រសួង​ព័ត៌មាន​បាន​ចេញ​លិខិតផ្លូវការ​ណ៍​​មួយ ​ទៅ​កាន់​ម្ចាស់​ស្ថានីយ​វិទ្យុ​-​ទូរទស្សន៍​ទាំង​អស់ ត្រូវ​បញ្ឈប់​ការ​ចាក់​​ផ្សាយ​បទ​ចម្រៀង«ស៊ី​បាន​ចេះ​តែ​ស៊ី​ទៅ​» របស់​លោក​កែវ វាសនា និង​បទ «​ទាល់តែ​យូរ​ ទើប​ស៊ី​អូន​បាន​» របស់​កញ្ញា​ម៉ា​លី​ស ដែល​កំពុង​​ទទួល​រង​​ការ​​រិះគន់​​យ៉ាងខ្លាំង​ពីគ្រប់មជ្ឈដ្ឋាន ​។ក្រសួង​​ព័ត៌មានបាន​ចាត់​ទុកបទ​ចម្រៀង​ទាំង​២​បទ​​ខាងលើ គឺ​មាន​ផ​ល​ប៉ះពាល់​ខ្លាំង​ ដល់​តម្លៃ​វប្បធម៌​ជាតិ និង​មាន​​អត្ថន័យ​ប្រាស​ចាក​ពី​ក្រម​សីលធម៌​ខ្មែរ​ធ្ងន់ធ្ងរ ​។យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ព័ត៌មាន​បាន​ឱ្យ​ដឹងបទ​​ចម្រៀង​ទាំង​២ ​«​ស៊ី​បាន​ចេះ​ តែ​ស៊ី​ទៅ​» ​និង​«​ទាល់តែ​យូរ​ ទើប​ស៊ី​អូន​​បាន​» គឺ​មានការ​ប៉ះពាល់​ខ្លាំង​​ដល់​តម្លៃ​វប្ប​ធ​ម៌ជាតិ និង​មាន​អត្ថន័យ​ប្រាសចាក​ ពី​ក្រុម​សីលធម៌​ខ្មែរ​ធ្ងន់ធ្ងរ ​និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​កិត្តិយស និង​តម្លៃ​ស្ត្រី​ខ្មែរ​ថែម​ទៀត ។ដូច្នេះ ដើម្បី​ចៀសវាង​ការ​ទទួលលទ្ធផល​​អវិជ្ជមាន​ក្នុង​​សង្គម តាម​រយៈ​ការ​ផ្សា​ព្វ​ផ្សាយ​​បទ​ចម្រៀង​ទាំង​២​នេះ​ ក្រសួង​ព័ត៌មាន​ស្នើ  លោក លោកស្រី ម្ចាស់​ស្ថានីយ វិទ្យុ ទូរទស្សន៍​ទាំងអស់​ បញ្ឈប់​ការ​ចាក់​ផ្សាយ​បទ​ចម្រៀង​ទាំង​ពីរ​បទ​នេះ ​ចាប់តាំង​ពី​ថ្ងៃ​ជូន​ជូន​ដំណឹង​នេះ​តទៅ​ ។ ​មុន​នឹង​ចេញ​សេចក្តី​ប្រកាស​ជូនដំណឹង​របស់​ក្រសួង​ព័ត​មាន​នេះ​ តារាចម្រៀង​លោកកែវ វាសនា បាន​បង្ហោះ​សារ​ដល់​ប្រិ​យ​មិត្ត​គាំទ្រ ក្នុង​នោះ​បាន​ចាត់​ទុក​ការ​​រិះគន់​នោះ​ អាច​ជា​ចំណុច​វិជ្ជមាន និ​ងអ​វិជ្ជមាន​ ។ លោក​បាន​ស​សេរ​ថា «​មួយ​រយៈ​នេះ ​តាំងពី​ចេញ​​បទ​​ស្រី «ទាល់​តែ​យូរ ​ទើប​ស៊ី​​អូន​បាន​» ​​មក បទ​​ខ្ញុំ​មួយ​បទ ​ក៏​បាន​ល្បី​​​យ៉ាង​ខ្លាំង ។ អរគុណ​បងប្អូន​តាំង​អស់​ ដែល​បាន​​រិះ​​​គន់ ដើម្បី​ស្ថាបនា តែ​សូម​ចិត្ត​កុំ​រិះគន់​​បំបាក់​ទឹ​ក​ចិត្ត​​អ្ន​ក​ផលិត ព្រោះ​បើ​យើង​គ្រាន់​ត​តែ​ចាំ​ស្តាប់​ហើយ រិះគន់​នោះ​ គឺ​ស្រួល​ណាស់​ តែ​គ្នា​អ្នក​​ផលិត ​ដើម្បី​តម្រូវ​ចិត្ត​អ្នក​ស្តាប់ ​គឺ​ពិបាក​ខ្លាំង​ណាស់ គ្មាន​អ្នក​ណា​មិន​ធ្លាប់​ខុស​ទេ ខ្ញុំ​ម្នាក់ឯង ​ក៏​មិន​អាច​តម្រូវ​ចិត្ត​បងប្អូន​ទាំង​អស់​គ្នា​ដែ​រ តែ​ពួក​ខ្ញុំ​នឹង​ខឹត​ខំ​ផលិត Original song (​បទ​ថ្មី​) ឱ្យ​​បាន​ច្រើន ​ហើយ​ខ្ញុំ​សង្ឃឹមថា បងប្អូន​នឹង​ចេះ​ឲ្យ​តម្លៃ​បទ​ថ្មី ​។ដោ​យ​ឡែក​ តារាចម្រៀងម៉ា​លី​ស ក៏​បាន​ស​សេរ​សុំ​ទោស​ផង​ដែរ​​ថា ​«​សូម​អភ័យ​ដល់ fan និងពុក​ម៉ែ​បងប្អូន​ នៅ​ក្នុង​បណ្តាញ​សង្គម Facebook ទាំងអស់​គ្នា​ផង ​ហើយ​ក៏​អរគុណ​ដល់​ការ​រិះគន់​ ចំ​ពោះ​រូប​នាង​ខ្ញុំ​ដែរ​ បាន​បកស្រាយ​បទ​ចំរៀង កាលពី​ថ្ងៃ​ទី​៣​នៅ MyTv ដែល​ធ្វើឱ្យ​​មានការ​មិន​ពេញចិត្ត​នៅ​បទ​ចំរៀង​មួយ​នេះ តែ​នាង​ខ្ញុំ​ចង់​ប្រាប់​ថា នេះ​​គ្រាន់​​តែ​ជា​អត្ថន័យ​នៃ​បទ​ចំរៀង​ហើយ​ខ្ញុំ​ទទួលស្គាល់​ថា​ បទ​មួយ​នេះ​ជា​បទ​ចម្លង ​តែ​នាង​គ្រាន់តែ Cover តែ​ប៉ុ​ណ្នោះ​» 


www.khmerhotn.blogspot.com

Wednesday, July 6, 2016

រថយន្ដក្រុង​របស់​រដ្ឋ​គ្រោង​ពង្រីក​សេវា​ដឹក​អ្នកដំណើរ​ទៅ​គ្រប់​បណ្ដា​ខេត្ត

  1. ថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង ០៧:១៥   (07-07-2016 07:15)រាជធានី​ភ្នំពេញ ៖ បើ​ទោះបី​មានការ​ខាតបង់​ប្រមាណ​១០​ម៉ឺន​ដុល្លារ​ជា​រៀង​រាល់​ខែ សម្រាប់​ចំណាយ​ទៅ​លើ​សេវា​ខ្សែ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​សាធារណៈ​ក្តី តែ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​រា​ថយ​ឡើយ សំខាន់​ផល​ចំណេញ​បាន​ទៅ​លើ​ប្រជាពលរដ្ឋ និង​ជា​ទិស​ដៅ​ថ្ងៃ​អនាគត រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង​នៅ​តែ​បន្ត​ជំរុញ​ការ​ពង្រីក​ខ្សែ​រត់​បន្ថែម​ឲ្យ​បាន​ច្រើន​នៅ​ឆ្នាំ​២០១៨ និង​បន្ថែម​ឲ្យ​បាន​ស្ទើរតែ​ពាសពេញ​រាជធានី​ភ្នំពេញ នៅ​ឆ្នាំ​២០២០​ខាង​មុខ ហើយ​គ្រោង​នឹង​ពង្រីក​ទៅ​គ្រប់​បណ្ដា​ខេត្ត​-​ក្រុង​ទូ​ទាំង​ប្រទេស ។ នេះ​បើ​តាម​ការ​អះអាង​ពី​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ ។អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក អ៊ា​ន សុ​ឃី​ម បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​កន្លង​មក មាន​ពលរដ្ឋ​ប្រមាណ​ចន្លោះ​ពី​៦,៥​ពាន់​នាក់​ទៅ​៧​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​បាន​ជិះ​រថយន្ត​នេះ ហើយ​អ្នក​ដែល​ជិះ​មិន​បង់ថ្លៃ មាន​ដូច​ជា កូនសិស្ស ជន​ចាស់ជរា និង​ជន​ពិការ​ប្រមាណ​៤០% ជា​រៀងរាល់ថ្ងៃ ។ បើ​គិត​ពី​ចំណូល និង​ការ​ចំណាយ​វិញ រដ្ឋបាល​រាជធានី​មានការ​ខាតបង់​ជា​រៀង​រាល់​ខ ទៅ​លើ​ប្រាក់ខែ​បុគ្គលិក ការ​ចំណាយ​ហ្គា​ស និង​ការងារ​ជួសជុល ដែល​ច្រើន​ជាង​ចំណូល​តែ​ម្តង ហេតុនេះ​រដ្ឋ​ត្រូវ​បំពេញបន្ថែម ។« ទោះបី​រដ្ឋ​មានការ​ខាតបង់​ជា​រៀង​រាល់​ខែ​ក្តី តែ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​តែ​ខិតខំ​ពង្រីក​បន្ថែម​ខ្សែ​រត់​ឲ្យ​បាន​ច្រើន​ទៀត ក្នុង​នោះ​តាម​រយៈ​ជំនួយ​របស់​អង្គការ​ចៃ​កា ប្រទេស​ជប៉ុន ដែល​គ្រោង​ផ្តល់​ជំនួយ​ឧបត្ថម្ភ​រថយន្តក្រុង​ចំនួន​១៨០​គ្រឿង​បន្ថែម​ទៀត គឺ​នៅ​ឆ្នាំ​២០១៨ គ្រោង​ផ្តល់​ចំនួន​៩០​គ្រឿង​, ឆ្នាំ​២០២០​ចំនួន​៥០​គ្រឿង និង​សល់​៤០​គ្រឿង​កំពុង​ពិចារណា​»​។ នេះ​បើ​តាម​ការ​អះអាង​របស់​អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង​រូប​នេះ ។លោក​បញ្ជាក់​ថា មូលហេតុ​ដែល​ចំនួន​អ្នក​ជិះ​ពុំ​មានការ​កើនឡើង ដោយសារ​មាន​ខ្សែ​រត់​តែ​៣​ខ្សែ មិន​បាន​ទៅ​ដល់​គោលដៅ​ដែល​ពលរដ្ឋ​ចង់បាន ហេតុនេះ​ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​និង​កំពុង​ត្រៀម​ពង្រីក​ឲ្យ​បាន​ច្រើន​ខ្សែ ឬ​ទូ​ទាំង​រាជធានី​ភ្នំពេញ​តែ​ម្តង ទើប​មាន​អ្នក​ជិះ​ច្រើន​។ លោក​និយាយ​ថា ៖ « បច្ចុប្បន្ន រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង មាន​រថយន្ត​បម្រើ​សាធារណៈ​ចំនួន​៥៧​គ្រឿង​សម្រាប់​ខ្សែ​រត់​ចំនួន​៣ ក្នុង​នោះ​រថយន្ត​៣៤​គ្រឿង​បាន​ដំណើរការ​រាល់ថ្ងៃ និង​១៤​គ្រឿង​ទៀត​សម្រាប់​ត្រៀម​បម្រុង » ។កាលពី​ពេល​កន្លង​មក លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​គម្រោង​ពង្រីក​សេវាកម្ម​ខ្សែ​រថយន្ត​ដឹក​ជញ្ជូន​សាធារណៈ​របស់​ក្រុង ឲ្យ​ទៅ​ដល់​គ្រប់​បណ្តា​ខេត្ត​-​ក្រុង​នៅ​ទូ​ទាំង​ប្រទេស ទោះបី​ពេល​នេះ សេវា​ខ្សែ​រថយន្តក្រុង​សាធារណៈ​នៅ​ភ្នំពេញ​មានការ​ខាត​ជា​រៀង​រាល់​ខែ​ក្តី គឺ​នៅ​តែ​មាន​ជំហរ​មិន​រា​ថយ​ឡើយ ។ ការ​ពង្រីក​សេវា​បែប​នេះ ដើម្បី​យក​សេវា​ពី​ខេត្ត​ទៅ​ចិញ្ចឹម​សេវា​ដឹក​ជញ្ជូន​នៅ​ក្នុង​ក្រុង​ផង​ដែរ ហើយ​អាជ្ញាធរ​ភ្នំពេញ​នៅ​តែ​អនុគ្រោះ​មិន​តម្រូវ​ឲ្យ​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ចំនួន​៤​ប្រភេទ គឺ​សិស្ស ព្រះសង្ឃ ជន​ចាស់ជរា និង​ជន​ពិការ ដដែល ។សូម​បញ្ជាក់​ថា ខ្សែ​រថយន្តក្រុង​សម្រាប់​ដឹក​អ្នកដំណើរ​សាធារណៈ​នៅ​រាជធានី​ភ្នំពេញ ទាំង​៣​ខ្សែ​រួម​មាន ៖១-​ខ្សែ​ទី​១ ចាប់ផ្តើម​ពី​ម៉ោង​៥​និង​៣០​នាទី ដល់​ម៉ោង​៨​និង​៣០​នាទី ដោយ​ចេញដំណើរ​ពី​ចំណត​គីឡូម៉ែត្រ​លេខ​៩ ឫស្សី​កែវ តាម​ផ្លូវជាតិ​លេខ​៥ រង្វង់​មូល​ស្តា​ត​ចាស់ មហាវិថី​ព្រះ​មុនី​វង្ស ស្ពាន​ព្រះ​មុនី​វង្ស ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​១ រហូត​ដល់​ចំណត​បឹង​ឈូក រួច​ត្រឡប់​មក​វិញ ហើយ​ខ្សែ​ទី​១​នេះ មាន​ចំណត​៦៧​កន្លែង ។២-​ខ្សែ​ទី​២ ចាប់ផ្តើម​ពី​ម៉ោង​៥​និង​៣០​នាទី ដល់​ម៉ោង​៨​និង​៣០​នាទី ដោយ​ចេញដំណើរ​ពី​ចំណត​ផ្សារ​រាត្រី វិ​ថី​ព្រះ​ស៊ី​សុវត្ថិ ស្ពាន​ជ្រោយចង្វា រង្វង់​មូល​ស្តា​ត​ចាស់ ផ្លូវ​លេខ​៧០ ផ្លូវ​លេខ​២៧៣ អង់​តែ​ន​ទួល​គោក មហាវិថី​គី​ម​អ៊ី​ល​ស៊ុ​ង មហាវិថី​ម៉ៅ​សេ​ទុង ភ្លើងស្តុប​បូកគោ មហាវិថី​ព្រះ​មុនី​វង្ស ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​២ gរហូត​ដល់​រង្វង់​មូល​តា​ខ្មៅ រួច​ត្រឡប់​មក​វិញ ខ្សែ​នេះ​មាន​ចំណត​ចំនួន​៦៨​កន្លែង  ។៣-​ខ្សែ​ទី​៣ ចាប់ផ្តើម​ពី​ម៉ោង​៥​និង​៣០​នាទី ដល់​ម៉ោង​៨​និង​៣០​នាទី ដោយ​ចេញដំណើរ ពី​ចំណត​ផ្សារ​រាត្រី ផ្លូវ​លេខ​១០៦ តិ​វិ​ថី​ព្រះ​នរោត្តម ផ្លូវ​លេខ​១៣០ ផ្សារ​ធំ​ថ្មី មហាវិថី​កម្ពុជា​ក្រោម ក្រោម​ស្ពាន​អាកាស​៧​មក​រា មហាវិថី​សហ​ព​ន្ធ័​រុ​ស្ស៊ី ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ រហូត​ដល់​ចោម​ចៅ រួច​ត្រឡប់​មក​វិញ ដែល​ខ្សែ​ទី​៣​នេះ មាន​ចំណត​ចំនួន​៤៩​កន្លែង ៕www.khmerhotn.blogsowww.khmerhotn.blogspot.com

តារាភាពល្បីល្បាញ កាមគុណ និង​គ្រោះថ្នាក់

ថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង ០៧:៣០   (07-07-2016 07:30)នៅ​ពេល​មនុស្ស​បាន​ក្លាយជា​តារា​ល្បី​ហើយ​នោះ ពួក​គេ​នឹង​មានការ​ប្រែប្រួល​លើ​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​។ ជីវភាព​ធូរធារ និង​ស៊ី​វី​ល័យ​គ្របដណ្តប់​ភាព​ក្រីក្រ ឬ​ជីវិត​សាមញ្ញ​ដែល​ពួក​គេ​ធ្លាប់​មាន​។ ប៉ុន្តែ​អ្វី​ៗ​មិន​សុទ្ធតែ​ល្អ​សម្រាប់​ពួក​គេ​ទេ​។ ពេល​ខ្លះ​តារា​ល្បី​ៗ​ក៏​ជា​ផ្ទាំង​ស៊ី​ប​នៃ​តណ្ហា​របស់​អ្នកមាន​លុយ ឬ​អ្នកមាន​អំណាច​ផង​ដែរ​។សិល្បៈ​ការិនី​ល្បី​នៅ​ប្រទេស​កម្ពុជា ក៏​ប្រហែលជា​មិន​ខុស​ពី​តារា​ល្បី​នៅ​ក្នុង​ប្រទេស​ផ្សេង​ដែរ​។ ភាព​ល្បីល្បាញ និង​សម្រស់​របស់​ពួក​គេ​អាច​នឹង​ធ្វើ​អោយ​អ្នកមាន​ស្តុកស្តម្ភ ឬ​ក៏​អ្នកមាន​អំណាច​ប្រាថ្នា​ចង់បាន ដើម្បី​សប្បាយ​ផ្លូវភេទ​។ មាន​សិល្បៈ​ការិនី​ខ្លះ​បាន​ត្អូញត្អែរ​អំពី​ការ​អញ្ជើញ​ចេញ​ក្រៅ​ទៅ​បរិភោគ​អាហារ​ជាមួយនឹង​អ្នកមាន​លុយ ឬ​ក៏​អ្នកមាន​អំណាច​ដែល​មាន​គោលដៅ​ចុង​ក្រោយ គឺ​បាន​ខ្លួន​ពួក​គេ​។ មាន​មនុស្ស​ប្រុស​ខ្លះ​រហូត​ដល់​និយាយ​ត្រង់​ៗ​តាម​រយ​:​អ្នកចាត់ការ​របស់​សិល្បៈ​ការិនី ឬ​ក៏​មិត្តភក្តិ​អំពី​ចិត្ត​ចង់​របស់​ខ្លួន​នៅ​ក្នុង​ការ​ភ្លក្ស​រសជាតិ​តារា​ល្បី​។សិល្បៈ​ការិនី​ខ្លះ​មានសំណាង ឬ​ក៏​មានចិត្ត​រឹង​មាំ ក៏​អាច​រួច​ផុត​ពី​អន្ទាក់​ដុល្លារ ឬ​ក៏​ការ​បង្ខិតបង្ខំ​។ ប៉ុន្តែ​វា​ក៏​ប្រហែលជា​មាន​សិល្បៈ​ការិនី​ខ្លះ​មិន​អាច​រួចខ្លួន​ដែរ ហើយ​ក៏​ខូចខ្លួន​ដោយសារ​តែ​លង់ខ្លួន​នឹង​ប្រាក់​ដុល្លារ ឬ​ក៏​មិន​អាច​ស៊ូទ្រាំ​នឹង​ការ​បង្ខិតបង្ខំ​បាន​។នេះ​ជា​ផ្នែក​មួយ​ដ៏​ខ្មៅ​ងងឹត​សម្រាប់​ជីវិត​អ្នក​នៅ​ក្នុង​វិស័យ​សិល្បៈ​។ វា​ទាមទារ​អោយ​ពួក​គេ​មាន​ភាព​ឆ្លាត​វ័យ និង​ជំនួយ​គ្រប់គ្រាន់ ដើម្បី​ដោះខ្លួន​ពី​ការ​ប៉ុនប៉ង​អាក្រក់​។ បើ​ពុំនោះ​ទេ ពួក​គេ​នឹង​ក្លាយជា​ចំណី​ផ្នែក​អារម្មណ៍​ផ្លូវភេទ​សម្រាប់​ប្រុស​ព្រាន​។នៅ​ពេល​ដែល​មាន​ភាព​ល្បីល្បាញ​ហើយ សិល្បៈ​ការិនី​ទាំងអស់​ត្រូវ​តែ​ត្រៀមខ្លួន ដើម្បី​ដោះស្រាយ​បញ្ហា​កុំអោយ​ក្លាយជា​ជន​រង​គ្រោះ​នៅ​ក្នុង​រឿ​ន​នេះ​។បើ​ពុំនោះ​ទេ ពួក​គេ​នឹង​មិន​អាច​រក្សា​ភាព​ល្បីល្បាញ​នៅ​លើ​ឆាក​សិល្បៈ​បាន​យូរ​ឡើយ​។www.khmerhotn.blogspot.com

បើក​ម៉ូតូ​ឆ្លងផ្លូវ ត្រូវ​រថយន្តម៉ាក LEXUS570មួយគ្រឿងបុក​ស្លាប់​

ថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង ១៨:៣៨   (06-07-2016 18:38)ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ  ហើយ​បាន​ស្លាប់​តាម​ផ្លូវ ពេល​ដឹក​ទៅ​សង្គ្រោះ នៅមន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ  បន្ទាប់​ពី​ត្រូវ​រថយន្ត​ម៉ាក ឡិច​ស៊ី​ស​៥៧០ បុក​ពេញទំហឹង​គ្រា​ដែល ជន​រង​គ្រោះ​ជិះ ម៉ូតូ​ឆ្លងថ្នល់ ។ ហេតុការណ៍ដ៏រន្ធ់ នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ១​និង​១០​នាទី​រសៀល ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ផ្លូវបំបែក ក្នុងភូមិ​ផ្សារ ឃុំ​ផ្សារ ស្រុក​បរិបូរ​ណ៌​។សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ សួន ឈាង អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ ជិត​កន្លែង​កើតហេតុ ។
ប្រភព​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ ពី​ត្បូង​ទៅ​ជើង​លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​បត់​ឆ្វេង​ឆ្លងថ្នល់ មិន​ប្រយ័ត្ន ក៏​ស្រាប់តែ​មាន​រថយន្ត មួយ​គ្រឿង​ម៉ាក ឡិច​ស៊ី​ស​៥៧០ ពណ៌​ស មួយ​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-4699 បើក​មក​ពីមុខ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា បុក​ពេញទំហឹង បណ្តាល​ឲ្យ​ជន​រង​គ្រោះ ប៉ើង​ខ្ទាត​ជាង​២០​ម៉ែត្រ រង​របួស​យ៉ាងធ្ងន់ធ្ងរ និង​បាក់​ខ្ទេច​ជើង​ខាងស្តាំ​ម្ខាង ហើយ​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត កំពង់ឆ្នាំង ។ ប៉ុន្តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក គ្រូពេទ្យ​ខេត្ត បាន​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ ហើយ​ក៏​បាន​ស្លាប់​នៅ​តាម​ផ្លូវ​តែ​ម្តង​។
ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត មិន​បានរ​ត់ទៅ​ណា​ទេ​ព្រោះ​ទំនងជា​ខ្សែ​អ្នកធំ និង​បាន​ប្រាប់​សមត្ថកិច្ច​ថា ពួក​គាត់​ទើប​ត្រឡប់​មក​ពី​ហែរ​ទានវស្សា នៅ​ខេត្តបាត់ដំបង និង​សូម​ឲ្យ​សមត្ថកិច្ច ធ្វើការ​តាម​និ​តិ​វី​ធី​ចុះ បន្ទាប់​មក​ស​ត្ថ​កិច្ច​បាន​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សារ​ទុកនៅ​អធិការដ្ឋាន នគរបាល​ស្រុក ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​និ​តិ​វិធី​តាម​ក្រោយ ៕