Tuesday, July 5, 2016




 ថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង ១០:២២   (06-07-2016 10:22)ខេត្ត​កណ្តាល ៖ ​សាក​សព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ​ត្រូវ​​ប្រជា​ពលរ​ដ្ឋ​​ប្រទះ​ឃើញ​អណ្តែត​​ទឹក​​ទន្លេបាសាក់​ បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​​​កាលវេលា​ម៉ោង​១២ ​និង​៥០​នាទី​​ថ្ងៃ​ទី​០៥​ កក្កដា ២០១៦ ​ស្ថិត​ក្នុង​ភូមិប្ញ​ស្សី​ស្រុក​​ ​ឃុំ​ឈើទាល​ ស្រុក​កៀនស្វាយ​​​ ខេត្ត​កណ្តាល ​។ ​ក្រោយ​ពី​​ពិនិត្យ​យ៉ាង​​យកចិត្តទុកដាក់​របស់​សមត្ថកិច្ច​ជំនាញ​ចម្រុះ​​អស់​រយៈ​ពេល​ជា​ច្រើន​​ម៉ោងមក​ ​ត្រូវ​​បាន​អះអាង​ថា​ សាក​សព​ពុំ​មាន​ស្លាកស្នាម​អ្វី​​ គួរ​ឱ្យ​​កត់​សម្គាល់​ទេ​ ។

Yបើ​​តាម​កា​រស​ន្និ​ដ្ឋាន​ គឺ​​ស្លាប់​ដោយសារ​លង់ទឹក​ហើយ ​។ សព​​​ស្លៀកខោ​ស្ព័រជើងវែង​​ ពណ៌​​ខ្មៅ​រឹប​​ក.ជើង​​ ពាក់អាវ​ឆ្នូត​ប្រផេះ​ដៃ​វែង​​មូរ​ដៃ​ខាងឆ្វេង​ មាន​កម្ពស់​១,៦២ម៉ែត្រ​ ​​​ធ្មេញ​​ល្អិត​ពេញមាត់​ អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ​។

សមត្ថកិច្ច​ រួម​ទាំង​អាជ្ញាធរ​ សូម​អំពាវនាវ​តាម​រយៈ​​ការ​​ផ្សព្វផ្សាយនេះ ​បើសិនជា​បងប្អូន​​​​ណា​ មាន​បាត់​​សមាជិកគ្រួសារ​ ដូច​​រៀប​រាប់​​​ខាងលើ​ សូម​មក​ទំនាក់ទំនង​ ជាមួយ​នគរបាល​ស្រុក​កៀនស្វាយ​ ដើម្បី​​ទទួល​​សព​ទៅ​ធ្វើបុណ្យ​ ​ខណៈ​សព​ត្រូវ​​អាជ្ញាធរ​ធ្វើការ​បញ្ចុះ​នៅ​វត្តប្ញ​ស្សី​ស្រុក ​ក្នុងភូមិ-​ឃុំ​កើតហេតុ​ខាងលើ ។

No comments:

Post a Comment