Wednesday, July 6, 2016

តារាភាពល្បីល្បាញ កាមគុណ និង​គ្រោះថ្នាក់

ថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង ០៧:៣០   (07-07-2016 07:30)នៅ​ពេល​មនុស្ស​បាន​ក្លាយជា​តារា​ល្បី​ហើយ​នោះ ពួក​គេ​នឹង​មានការ​ប្រែប្រួល​លើ​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​។ ជីវភាព​ធូរធារ និង​ស៊ី​វី​ល័យ​គ្របដណ្តប់​ភាព​ក្រីក្រ ឬ​ជីវិត​សាមញ្ញ​ដែល​ពួក​គេ​ធ្លាប់​មាន​។ ប៉ុន្តែ​អ្វី​ៗ​មិន​សុទ្ធតែ​ល្អ​សម្រាប់​ពួក​គេ​ទេ​។ ពេល​ខ្លះ​តារា​ល្បី​ៗ​ក៏​ជា​ផ្ទាំង​ស៊ី​ប​នៃ​តណ្ហា​របស់​អ្នកមាន​លុយ ឬ​អ្នកមាន​អំណាច​ផង​ដែរ​។សិល្បៈ​ការិនី​ល្បី​នៅ​ប្រទេស​កម្ពុជា ក៏​ប្រហែលជា​មិន​ខុស​ពី​តារា​ល្បី​នៅ​ក្នុង​ប្រទេស​ផ្សេង​ដែរ​។ ភាព​ល្បីល្បាញ និង​សម្រស់​របស់​ពួក​គេ​អាច​នឹង​ធ្វើ​អោយ​អ្នកមាន​ស្តុកស្តម្ភ ឬ​ក៏​អ្នកមាន​អំណាច​ប្រាថ្នា​ចង់បាន ដើម្បី​សប្បាយ​ផ្លូវភេទ​។ មាន​សិល្បៈ​ការិនី​ខ្លះ​បាន​ត្អូញត្អែរ​អំពី​ការ​អញ្ជើញ​ចេញ​ក្រៅ​ទៅ​បរិភោគ​អាហារ​ជាមួយនឹង​អ្នកមាន​លុយ ឬ​ក៏​អ្នកមាន​អំណាច​ដែល​មាន​គោលដៅ​ចុង​ក្រោយ គឺ​បាន​ខ្លួន​ពួក​គេ​។ មាន​មនុស្ស​ប្រុស​ខ្លះ​រហូត​ដល់​និយាយ​ត្រង់​ៗ​តាម​រយ​:​អ្នកចាត់ការ​របស់​សិល្បៈ​ការិនី ឬ​ក៏​មិត្តភក្តិ​អំពី​ចិត្ត​ចង់​របស់​ខ្លួន​នៅ​ក្នុង​ការ​ភ្លក្ស​រសជាតិ​តារា​ល្បី​។សិល្បៈ​ការិនី​ខ្លះ​មានសំណាង ឬ​ក៏​មានចិត្ត​រឹង​មាំ ក៏​អាច​រួច​ផុត​ពី​អន្ទាក់​ដុល្លារ ឬ​ក៏​ការ​បង្ខិតបង្ខំ​។ ប៉ុន្តែ​វា​ក៏​ប្រហែលជា​មាន​សិល្បៈ​ការិនី​ខ្លះ​មិន​អាច​រួចខ្លួន​ដែរ ហើយ​ក៏​ខូចខ្លួន​ដោយសារ​តែ​លង់ខ្លួន​នឹង​ប្រាក់​ដុល្លារ ឬ​ក៏​មិន​អាច​ស៊ូទ្រាំ​នឹង​ការ​បង្ខិតបង្ខំ​បាន​។នេះ​ជា​ផ្នែក​មួយ​ដ៏​ខ្មៅ​ងងឹត​សម្រាប់​ជីវិត​អ្នក​នៅ​ក្នុង​វិស័យ​សិល្បៈ​។ វា​ទាមទារ​អោយ​ពួក​គេ​មាន​ភាព​ឆ្លាត​វ័យ និង​ជំនួយ​គ្រប់គ្រាន់ ដើម្បី​ដោះខ្លួន​ពី​ការ​ប៉ុនប៉ង​អាក្រក់​។ បើ​ពុំនោះ​ទេ ពួក​គេ​នឹង​ក្លាយជា​ចំណី​ផ្នែក​អារម្មណ៍​ផ្លូវភេទ​សម្រាប់​ប្រុស​ព្រាន​។នៅ​ពេល​ដែល​មាន​ភាព​ល្បីល្បាញ​ហើយ សិល្បៈ​ការិនី​ទាំងអស់​ត្រូវ​តែ​ត្រៀមខ្លួន ដើម្បី​ដោះស្រាយ​បញ្ហា​កុំអោយ​ក្លាយជា​ជន​រង​គ្រោះ​នៅ​ក្នុង​រឿ​ន​នេះ​។បើ​ពុំនោះ​ទេ ពួក​គេ​នឹង​មិន​អាច​រក្សា​ភាព​ល្បីល្បាញ​នៅ​លើ​ឆាក​សិល្បៈ​បាន​យូរ​ឡើយ​។www.khmerhotn.blogspot.com

No comments:

Post a Comment