តំបន់ត្រពាំងឈូក ជង្រុកបង្កើតកូនចៅគ្រឿងញៀន
ថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង ១៩:៤២ (07-07-2016 19:42)រាជធានីភ្នំពេញ ៖ យុវជន១១នាក់ត្រូវបាននគរបាលខណ្ឌសែនសុខឃាត់ខ្លួន ក្នុងប្រតិបត្តិការ ត្រួតពិនិត្យរដ្ឋបាល កាលពីវេលាម៉ោង១០និង៣០ព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦នៅក្នុងតំបន់ស្មុគស្មាញ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ការត្រួតពិនិត្យរដ្ឋបានឃាត់ខ្លួនយុវជនញៀនថ្នាំនេះដឹកនាំដោយលោក គួក សុខហួរ អធិការរងនគរបាលខណ្ឌ សែន សុខ និងដោយមានការសម្របសម្រួលពីលោក ងិន ពេជ្រ ព្រះរាជ អាជ្ញរង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។លោកអធិការខណ្ឌ សែន សុខ បានឲ្យដឹងថា តំបន់ត្រពាំងឈូកជាតំបន់ស្មុគស្មាញ ត្រូវបានអាជ្ញាធរក៏ដូចជាសមត្ថកិច្ចនគរបាលខណ្ឌយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំរៀងរាល់សប្តាហ៍។ ដោយមានបទបញ្ជាពីលោកអធិការ សមត្ថកិច្ចរបស់លោក ក៏បានចុះមកត្រួតពិនិត្យរដ្ឋបាលដោយឃាត់ខ្លួនបានក្រុមយុវជនចំនួន១១នាក់ ខណៈពេលដែលពួកគេកំពុងតែប្រមូលផ្តុំគ្នា ប្រើប្រាស់គ្រឿងញៀន។នៅក្នុងការឃាត់ខ្លួននេះដែរសមត្ថកិច្ចដកហូតបានសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងម៉ូតូចំនួន២គ្រឿង។ ក្រុមយុវជនទាំងនោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌ សែន សុខ ដើម្បីសាកសួរ និងចាត់ការតាមច្បាប់។ បញ្ជាក់ថា តំបន់ត្រពាំងឈូក ជាសំណង់មិនរៀបរយដែលជាកន្លែង សម្រាប់ជួញដូរ ផ្តល់ទីតាំងឲ្យក្រុមអ្នកញៀនថ្នាំ បាននាំគ្នាទៅប្រើប្រាស់គ្រឿងញៀនយ៉ាងពពាក់ពពួនហើយសមត្ថកិច្ចចុះបង្ក្រាបជាបន្តបន្ទាប់៕https://lk-td.adnow.com/?c=login&a=confirm&email=nyny55266%40gmail.com&hash=a5aa6eb6a1acbc6f5a19e033777982eb
ប្រភព៖www.khmerhotn.blogspot.com
No comments:
Post a Comment