មិនលក់បាន គឺដោយសារតែវាមានផ្សំទៅដោយអ័រម៉ូនម៉េឡាតូនីន (Melatonin) ខ្ពស់។
អ្នកស្រាវជ្រាវម្នាក់ របស់ក្រុមដែលស្រាវជ្រាវពីបញ្ហានេះ មកពីសាកលវិទ្យាល័យ Northumbria បានឲ្យដឹងថា នៅពេលដែលរាត្រីកាលមកដល់ រាងកាយរបស់យើងបានផលិតនូវ ម៉េឡាតូនីន ដើម្បីជាសញ្ញាប្រាប់ថា នេះគឺជាពេលដែលត្រូវចូលគេង។ ទឹកផ្លែឈ័ររី បានបន្ថែមនូវម៉េឡាតូនីន ដូច្នេះវាបានបង្កើនសញ្ញានៃការគេងកាន់តែខ្លាំងថែមទៀត។
ដោយសារតែវាមានប្រយោជន៍បែបនេះហើយ ទើបវាត្រូវបានគេណែនាំឲ្យដល់អ្នកដែលកើតជំងឺកេងមិនលក់ ឬគេងលក់មិនស្កប់ស្កល់។ គួរបញ្ជាក់ផងដែរថា ផ្លែឈ័ររី គឺត្រូវបានគេចាត់ទុកថាជាផ្លែឈើដ៏មានប្រយោជន៍ចំពោះសុខភាពជា ច្រើន ដោយវាមិនត្រឹមតែអាចកែខៃការគេងមិនលក់ប៉ុណ្ណោះទេ ប៉ុន្ដែវាក៏ជាផ្លែឈើដែលអាចកាត់បន្ថយហានីភ័យនៃជំងឺបេះដូង ជំងឺស្ដ្រូក និងជំងឺមហារីកបានទៀតផង៕

ប្រភព : http://read.khmernews.today/article/44980



៖ ដោយ៖វ៉ាន់ ប៊ុនធឿន ថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង ១៦:១៧ (07-07-2016 16:17)ខេត្តស្វាយរៀង ៖ រថយន្តកាមរីបាឡែនមួយគ្រឿង អត់ស្លាកលេខបើកដោយបុរសម្នាក់ ក៏បានបោះពួយល្បឿនយ៉ាងលឿនពេញទំហឹង តាមបណ្តោយផ្លូវជាតិលេខ១៣ ពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចការដ្ឋានស៊ីណូហាយដ្រូ ក៏រេចង្កូតធ្លាក់ផ្លូវហោះផ្លោងក្រឡាប់រាប់សិបត្រឡប់ ដូចរឿងកុនចិនហុងកុង បណ្តាលឱ្យរថយន្តរងការខូចខាតស្ទើទាំងស្រុង ។បន្ទាប់មក គេឃើញជនរងគ្រោះ ដែលជាអ្នកបើកបរលូនចេញពីរថយន្តប្រឡាក់ផុកស្រម៉ក សំណាងល្អគ្រាន់តែរបួសរលាត់ដៃជើងបន្តិចបន្តួចប៉ុណ្ណោះ ដែលគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង០៥ និង១៥នាទីល្ងាចថ្ងៃទី០៦ កក្កដា ២០១៦ស្ថិតនៅលើកំណាត់ផ្លូវលេខ១៣ ត្រង់ចំណុចខាងមុខការដ្ឋានសាងសង់ផ្លូវ ក្រុមស៊ីណូហាយដ្រូ (ក្រុមហ៊ុនចិន) ក្នុងភូមិពភ្លាសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។មូលហេតុ គឺអ្នកបើកបរក្នុងស្ថានភាពងងុយដេក ក៏ងោកមួយភាំង ជើងជាន់ហ្គែរកប់ ធ្វើឱ្យរថយន្តហោះផ្លោង ចុះពីលើថ្នល់ចុះវាលស្រែក្រឡាប់តែម្តង ។ ចំណែករថយន្តត្រូវក្រពិតស្ទើរមើលលែងយល់ ។ រីឯអ្នកបើកបរសំណាងល្អ គ្រាន់តែរលត់ដៃជើង បន្តិចបន្តួចប៉ុណ្ណោះ ។ទោះជាយ៉ាងណា ហេតុការណ៍ខាងលើ មិនបង្កឱ្យអ្នកធ្វើដំណើរណាម្នាក់ រងគ្រោះថ្នាក់ឡើយ សមត្ថកិច្ចបានហៅរថយន្តស្ទូចយកទៅដាក់យានដ្ឋានជួសជុល ។








