Wednesday, July 6, 2016

វិធីធ្វើម្ហូបខ្មែរបែបងាយៗ ខម៉ាំពោះតាន់


  1. ខមុំាពោះតាន់     ខមុំាពោះតាន់ជាមុខម្ហូបមួយមុខ ដែលជនជាតិខ្មែរចូលចិត្តបរិភោគមិនថារស់នៅក្នុងទីក្រុងរឺជនបទនិងល្បីថាមុខម្ហូបខ្មែរដែលឆ្ងញ់។តើខមុំាពោះតាន់ដែលជនជាតិខ្មែរចូលចិត្តញ៉ាំមានគ្រឿងផ្សំមានអ្វីខ្លះ?
  2. គ្រឿងផ្សំមានដូចជា៖ - ម៉ាំត្រី - ពពាយ - សាច់ជ្រូកលាយខ្លាញ - ត្រសក់ - ម្ទេសប្លោកខ្ចី វិធីធ្វើ - ប្រេងឆា - ពោះតាន់ជ្រូក - ម្សៅស៊ុប - ត្រប់វែងដុត - ត្រប់ស្រួយ - ខ្ទឹមស ខ្ទឹមក្រហម - ស្ពៃក្ដោបចំពោះ
  3. របៀបធ្វើមានជាលំដាប់ដូវិធីធ្វើម្ហូបខម៉ាំចតទៅ៖     មុនដំបូងលោកអ្នកត្រូវយកសាច់ជ្រូកលាយ ខ្លាញ់ទៅលាងឱ្យស្អាត ហើយចិញ្ច្រាំឱ្យហ្មត់ទុកមួយដុំសិន។ ចំណែកឯពោះតាន់ ជ្រូកវិញត្រូវយកទៅស្ងោរឱ្យឆ្អិនល្មម។ យកម៉ាំមកចិញ្ច្រាំឱ្យហ្មត់ ហើយយកខ្ទះដាក់ខ្លាញ់ឱ្យក្ដៅ ទើបដាក់ខ្ទឹមស ខ្ទឹមក្រហមចូលលីងវា ឱ្យឈ្ងុយទើបដាក់សាច់ជ្រូក និងម៉ាំដែលបានចិញ្ច្រាំនោះចូល ឆាឱ្យសព្វចូលគ្នា ដាក់ម្សៅស៊ុបបន្ដិច ស្ករបន្ដិច ភ្លក្សមើលឱ្យល្មមជាការស្រេច។ សូមរៀបបន្លែដាក់ចានផ្សេងមួយ រៀបចំឱ្យមើលទៅមានសោភ័ណភាពស្អាត ចំណែកឯម៉ាំ និងពោះតាន់វិញរៀបដាក់ចាន មួយដោយឡែក។ក្រោយពីរៀបចំរូចហើយយើងក៍អាចញុំាវាបានយ៉ាងឆ្ងាញ់ ៕


No comments:

Post a Comment