បើកលឿន តែដេកលក់មួយភាំង មានអី!
៖ ដោយ៖វ៉ាន់ ប៊ុនធឿន ថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង ១៦:១៧ (07-07-2016 16:17)ខេត្តស្វាយរៀង ៖ រថយន្តកាមរីបាឡែនមួយគ្រឿង អត់ស្លាកលេខបើកដោយបុរសម្នាក់ ក៏បានបោះពួយល្បឿនយ៉ាងលឿនពេញទំហឹង តាមបណ្តោយផ្លូវជាតិលេខ១៣ ពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចការដ្ឋានស៊ីណូហាយដ្រូ ក៏រេចង្កូតធ្លាក់ផ្លូវហោះផ្លោងក្រឡាប់រាប់សិបត្រឡប់ ដូចរឿងកុនចិនហុងកុង បណ្តាលឱ្យរថយន្តរងការខូចខាតស្ទើទាំងស្រុង ។បន្ទាប់មក គេឃើញជនរងគ្រោះ ដែលជាអ្នកបើកបរលូនចេញពីរថយន្តប្រឡាក់ផុកស្រម៉ក សំណាងល្អគ្រាន់តែរបួសរលាត់ដៃជើងបន្តិចបន្តួចប៉ុណ្ណោះ ដែលគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង០៥ និង១៥នាទីល្ងាចថ្ងៃទី០៦ កក្កដា ២០១៦ស្ថិតនៅលើកំណាត់ផ្លូវលេខ១៣ ត្រង់ចំណុចខាងមុខការដ្ឋានសាងសង់ផ្លូវ ក្រុមស៊ីណូហាយដ្រូ (ក្រុមហ៊ុនចិន) ក្នុងភូមិពភ្លាសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។មូលហេតុ គឺអ្នកបើកបរក្នុងស្ថានភាពងងុយដេក ក៏ងោកមួយភាំង ជើងជាន់ហ្គែរកប់ ធ្វើឱ្យរថយន្តហោះផ្លោង ចុះពីលើថ្នល់ចុះវាលស្រែក្រឡាប់តែម្តង ។ ចំណែករថយន្តត្រូវក្រពិតស្ទើរមើលលែងយល់ ។ រីឯអ្នកបើកបរសំណាងល្អ គ្រាន់តែរលត់ដៃជើង បន្តិចបន្តួចប៉ុណ្ណោះ ។ទោះជាយ៉ាងណា ហេតុការណ៍ខាងលើ មិនបង្កឱ្យអ្នកធ្វើដំណើរណាម្នាក់ រងគ្រោះថ្នាក់ឡើយ សមត្ថកិច្ចបានហៅរថយន្តស្ទូចយកទៅដាក់យានដ្ឋានជួសជុល ។

No comments:
Post a Comment