Wednesday, July 20, 2016

ទឹក​ផ្លែ​ឈ័​រ​រី អាចជួយ​ឲ្យ​គេង​លក់​ស្រួល​

​យោងតាម​ក្រុម​អ្នកស្រាវជ្រាវ​អន្តរជាតិ​មួយក្រុម បាន​បង្ហាញថា ការ​ញ៉ាំ​នូវ​ទឹក​ផ្លែ​ឈ័​រ​រី​ជាប្រចាំ នឹង​ជួយ​ឲ្យ​វដ្ដ​នៃ​ការ​គេង​របស់​មនុស្ស​ដំណើរការ​បានល្អ និង​បង្កើន​ការ​គេង​លក់​សម្រាប់​អ្នក​ដែល​កើត​ជំងឺ​គេង​មិន​លក់​។ ក្រុម​អ្នកជំនាញ​បាន​អះអាងថា ទឹក​ផ្លែ​ឈ័​រ​រី​អាចជួយ​ដល់​អ្នក​គេង


​មិន​លក់បាន គឺ​ដោយសារតែ​វា​មាន​ផ្សំ​ទៅដោយ​អ័រម៉ូន​ម៉េ​ឡា​តូ​នី​ន (Melatonin) ខ្ពស់​។​
​អ្នកស្រាវជ្រាវ​ម្នាក់ របស់​ក្រុម​ដែល​ស្រាវជ្រាវ​ពី​បញ្ហា​នេះ មកពី​សាកលវិទ្យាល័យ Northumbria បាន​ឲ្យ​ដឹងថា នៅពេលដែល​រាត្រីកាល​មកដល់ រាងកាយ​របស់​យើង​បាន​ផលិត​នូវ ម៉េ​ឡា​តូ​នី​ន ដើម្បី​ជាស​ញ្ញា​ប្រាប់ថា នេះ​គឺជា​ពេលដែល​ត្រូវ​ចូល​គេង​។ ទឹក​ផ្លែ​ឈ័​រ​រី បាន​បន្ថែម​នូវ​ម៉េ​ឡា​តូ​នី​ន ដូច្នេះ​វា​បាន​បង្កើន​សញ្ញា​នៃ​ការ​គេង​កាន់តែខ្លាំង​ថែមទៀត​។​
​ដោយសារតែ​វា​មាន​ប្រយោជន៍​បែបនេះហើយ ទើប​វា​ត្រូវបាន​គេ​ណែនាំ​ឲ្យ​ដល់​អ្នក​ដែល​កើត​ជំងឺ​កេង​មិន​លក់ ឬ​គេង​លក់​មិន​ស្កប់ស្កល់​។ គួរបញ្ជាក់​ផងដែរ​ថា ផ្លែ​ឈ័​រ​រី គឺ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ផ្លែឈើ​ដ៏​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាពជា ច្រើន ដោយ​វា​មិន​ត្រឹមតែ​អាច​កែខៃ​ការ​គេង​មិន​លក់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ក៏​ជា​ផ្លែឈើ​ដែល​អាច​កាត់បន្ថយ​ហា​នី​ភ័យ​នៃ​ជំងឺ​បេះដូង ជំងឺស្ដ្រូក និង​ជំងឺមហារីក​បាន​ទៀតផង​៕





ប្រភព : http://read.khmernews.today/article/44980

No comments:

Post a Comment